ព័ត៌មានអន្តរជាតិ

អាមេរិក ឧបត្ថម្ភរថយន្តយោធាជាច្រើន គ្រឿងទៅឲ្យកងកម្លាំង របស់រដ្ឋាភិបាលកូសូវ៉ូ

បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់រថយន្តយោធា ប្រមាណជា ៥៥គ្រឿង ទៅឲ្យកងកម្លាំង រក្សាសន្តិសុខរបស់កូសូវ៉ូ។

សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានក្លាយទៅជាអ្នកគាំទ្រដ៏ធំមួយ ទៅលើកងកម្លាំងរបស់កូសូវ៉ូ ដែលបច្ចុប្បន្នកំពុងមានចំនួនប្រមាណជា ៣៤០០នាក់ ដែលវាបានក្លាយទៅជាកងកម្លាំងជួរមុខ របស់ប្រទេសអស់រយៈពេលជាង ២ឆ្នាំមកហើយ។

ប្រធានាធិបតីកូសូវ៉ូលោក Vjosa Osmani បានបញ្ជាក់ថាជំនួយលើកនេះ គឺបានបង្ហាញអំពីភាពទាក់ទងគ្នា យ៉ាងជិតស្និទ្ធរវាងប្រទេស ទាំងពីរអាមេរិកនិងកូសូវ៉ូ។

គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងមកនេះ កូសូវ៉ូទើបតែបានបញ្ចូនកងកម្លាំង យោធារបស់ខ្លួនមួយចំនួន ទៅដល់ប្រទេសគុយវ៉ែត ដែលជាផ្នែកមួយនៃ ការពាក់ព័ន្ធជាលើកដំបូង ទៅលើកិច្ចការងារ និងបេសកកម្មរក្សាសន្តិភាព របស់អន្តរជាតិ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top