ព័ត៌មានអន្តរជាតិ

យន្តហោះប្រតិកម្មអ៊ីស្រាអ៊ែល បើកការវាយប្រហារ មកលើតំបន់ហ្គាហ្សាស្ទ្រីប ទម្លាក់គ្រាប់ ចំទីតាំងរបស់ក្រុមហាម៉ាស់

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខប៉ាឡេស្ទីន និងសាក្សីបាននិយាយថា យន្តហោះប្រតិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃសៅរ៍ បានបើកការវាយប្រហារទៅប៉ុស្តិ៍ និងទីតាំងជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់យោធាក្រុមចលនាពលរដ្ឋអ៊ីស្លាម ដែលគេស្គាល់ថា (ហាម៉ាស់) នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

ការវាយប្រហារត្រូវបានធ្វើឡើងដែលជាការឆ្លើយតបទៅនឹងការតវ៉ាដំបូងដែលបានធ្វើឡើងនៅជិតបន្ទាត់ព្រំដែនក្នុងតំបន់ ចន្លោះវាលខ្សាច់ និងអ៊ីស្រាអ៊ែល និងបានបង្ហោះបាល់ឡុងឆេះសំដៅឆ្ពោះទៅអ៊ីស្រាអ៊ែល ។ ប្រភពបានបញ្ជាក់ដូច្នេះ ។
សាក្សីបាននិយាយថា យន្តហោះប្រតិកម្មរបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ទៅលើប៉ុស្តិ៍មួយចំនួន និងទីតាំងដែលជាកម្មសិទ្ធិរបស់ al-Qassam Brigades និងយោធាហាម៉ាស់ ដែលជាទ័ពប្រចំានៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង នៃតំបន់ហ្គាហ្សា ស្ទ្រីប ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា មិនមាននរណាម្នាក់រងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែការខូចខាត ដែលបង្កឡើងដោយ ដែលបានទម្លាក់ចំគោលដៅប៉ុស្តិ៍ និងទីតាំងមួយចំនួន ។
វិទ្យុរបស់ក្រុមហាម៉ាស់ បានរាយការណ៍ចេញពីតំបន់ហ្គាហ្សា ថា ក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាស់ បានបាញ់កាំភ្លើងយន្តហោះសំដៅទៅលើយន្តហោះប្រតិកម្មទាំងនោះវិញដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top