ព័ត៌មានអន្តរជាតិ

សារព័ត៌មានរ៉យទ័រ៖ អ្នកដឹកនាំរដ្ឋាភិបាលថ្មី អាហ្វហ្គានីស្ថាន គឺ Abdul Ghani Baradar ប្រធានការិយាល័យនយោបាយ របស់ពួកតាលីបង់

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់ប្រភពពីតាលីបង់ថា លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយ របស់ពួកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានគឺលោក Mullah Mohammad Yaqoob កូនប្រុសរបស់ស្ថាបនិកចុងក្រោយ របស់ចលនាតាលីបង់ និងអ្នកនាំពាក្យតាលីបង់ លោក Sher Mohammad Abbas Stanikzai នឹងកាន់តំណែងជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាលថ្មី។

ប្រភពមួយនៅក្នុងក្រុមតាលីបង់ បាននិយាយនៅថ្ងៃទី ៣១ ខែសីហាថា លោក Baradar ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ខណៈដែលលោក Yaqoob នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិ។

នៅដើមខែសីហា ក្រុមតាលីបង់បានបង្កើនការវាយលុក ទៅលើកងកម្លាំងរដ្ឋាភិបាល នៅអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់បានចូល រដ្ឋធានីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែសីហា ហើយបានកាន់កាប់វិមាន ប្រធានាធិបតីហើយនៅថ្ងៃទី ១៦ ខែសីហា បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយទម្រង់បែបបទនៃរដ្ឋាភិបាល នៅក្នុងប្រទេសនឹងកាន់តែច្បាស់ នាពេលអនាគត។ ខេត្តតែមួយគត់ដែលមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់ពួកគេគឺ Panjshir ភាគឦសាននៃទីក្រុងកាប៊ុល ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top