ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ម៉ាឡេស៊ី មានអ្នកស្លាប់ជាង ៣០០នាក់ ខណៈអ្នកឆ្លងថ្មីជិត ២ម៉ឺននាក់

កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីបន្ថែមទៀតចំនួន ១៩.៣៧៨នាក់។ ក្រសួងសុខាភិបាលបាន ឲ្យដឹងនៅថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ១.៨០៥.៣៨២នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ថា ១៤នាក់ក្នុងចំណោមករណីថ្មី គឺជាអ្នកនាំចូលពីខាងក្រៅ និង១៩.៣៦៤នាក់ ជាអ្នកឆ្លងក្នុងស្រុក ។ អ្នកស្លាប់បន្ថែមទៀតចំនួន ៣៣០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៧.៥២១នាក់ ។

អ្នកជំងឺចំនួន ២២.៣៩៩នាក់ ត្រូវបានឲ្យមកវិញក្រោយពី ជាសះស្បើយពីជំងឺដែលនាំ ឲ្យចំនួនអ្នកជាសះស្បើយសរុប និងចាកចេញពីមន្ទីរពេទ្យវិញ មានរហូតដល់ ១.៥២៨.៦៧២នាក់ ឬស្មើនឹង៨៤,៧ភាគរយ នៃករណីឆ្លងជំងឺទាំងអស់ ។

ប្រទេសនេះបានរាយការណ៍ថា បានចាក់ថ្នាំចំនួន៣៦៩.២៨០ដូស គិតតែក្នុងថ្ងៃព្រហស្បតិ៍តែប៉ុណ្ណោះ និងប្រមាណ៦១,៦ ភាគរយនៃពលរដ្ឋសរុប បានទទួលការចាក់ថ្នាំដូសទី១ និង៤៧,២ភាគរយ បានចាក់វ៉ាក់សាំងគ្រប់កម្រិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×