Covid-19

ឈីលី អនុម័តឲ្យក្មេងអាយុពី ៦ទៅ១៧ឆ្នាំ អាចប្រើប្រាស់វ៉ាកសាំង របស់ចិនបាន

" "

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ វិទ្យាស្ថានជាតិសុខភាពសាធារណៈ របស់ប្រទេសឈីលី បានប្រកាសក្នុងការអនុម័ត ឲ្យមានការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងការពារកូវីដ CoroVac របស់ចិនសម្រាប់ពលរដ្ឋរបស់ខ្លួន ដែលមានវ័យពី ៦ឆ្នាំទៅដល់១៧ឆ្នាំ។

ប្រធានវិទ្យាស្ថានលោក Heriberto Garcia ដែលបានធ្វើសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងនៅក្រោយពេល ដែលមានការ ប្រជុំគ្នាជាមួយនឹងក្រុមអ្នកជំនាញ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង។

" "

លោក Garcia បានបន្តថា ដើម្បីអាចការពារពលរដ្ឋ របស់យើងចេញពីការរីករាលដាល នៃកូវីដនោះប្រទេសឈីលី បានសម្រេចចិត្តក្នុងការដាក់ឲ្យ ប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង CoronaVac សម្រាប់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ។

" "

គួរឲ្យដឹងដែរថា យោងតាមតួលេខចុងក្រោយ ដោយក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលរដ្ឋរបស់ឈីលីមកដល់ពេលនេះ មានចំនួនប្រមាណជា ១២ ០៧៤ ៤៩៦នាក់ហើយ ដែលបាន ទទួលបានការចាក់វ៉ាក់សាំងរួចរាល់ ដែលត្រូវជា ៨៦,០១ភាគរយ នៃពលរដ្ឋសរុបប្រមាណជា ១៥,២លាននាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top