ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យតាលីបង់ថា ស្វាគមន៍ការចូលរួម របស់អាមេរិក ក្នុងការកសាង អាហ្វហ្គានីស្ថានឡើងវិញ

បរទេស ៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ ខែកញ្ញាថា ចលនាតាលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដែលបម្រើផលប្រយោជន៍ទាំង អាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក ហើយនឹងស្វាគមន៍ ការចូលរួមរបស់អាមេរិក ក្នុងការកសាងប្រទេសឡើងវិញ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Suhail Shaheen ថា « ពិតណាស់នៅក្នុងជំពូកថ្មី ប្រសិនបើអាមេរិកចង់មានទំនាក់ទំនង ជាមួយយើងដែលអាចជាផលប្រយោជន៍ របស់ប្រទេសនិងប្រជាជនទាំងពីរ ហើយប្រសិនបើពួកគេចង់ចូលរួម ក្នុងការកសាងឡើងវិញ អាហ្វហ្គានីស្ថាន គឺពួកគេត្រូវបានស្វាគមន៍» ។

អ្នកនាំពាក្យរូបនេះបានបន្តថា តាលីបង់នឹងមិនមានទំនាក់ទំនង ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែចង់រក្សាការសន្ទនាជាមួយប្រទេសជិតខាងទាំងអស់៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top