ព័ត៌មានអន្តរជាតិ

សេតវិមាន អំពាវនាវឲ្យសភា អនុម័តច្បាប់ផ្ដល់មូល និធិរយៈពេលខ្លី ជៀសវាងការបិទរដ្ឋាភិបាល

វ៉ាស៊ីនតោន ៖ ការិយាល័យថវិកា របស់សេតវិមាន បានអំពាវនាវ ឱ្យសភា អាមេរិក អនុម័តច្បាប់ផ្តល់មូលនិធិ រយៈពេលខ្លី ដើម្បីចៀសវាងការបិទ រដ្ឋាភិបាល សហព័ន្ធ ដែលមានសក្តានុពល ខណៈដែលថវិការដ្ឋាភិបាលបច្ចុប្បន្ន គ្រោងនឹងផុតកំណត់ នៅចុងខែកញ្ញា ។

លោកស្រី Shalanda Young នាយកស្តីទីនៃសេតវិមានបានលើកឡើងថា“ ជាមួយនឹងការបញ្ចប់ នៃឆ្នាំសារពើពន្ធយ៉ាងឆាប់រហ័ស វាច្បាស់ណាស់ថា សភានឹងត្រូវអនុម័ត ដំណោះស្រាយ បន្តរយៈពេលខ្លី (CR) ដើម្បីផ្តល់ពេលវេលា បន្ថែមទៀត សម្រាប់ដំណើរការសារ ពើពន្ធឆ្នាំ ២០២២ នេះបើ តាមការិយាល័យគ្រប់គ្រង និងថវិកា បានឲ្យដឹងនៅក្នុងការបង្ហោះប្លុក របស់សេតវិមាន។

លោកស្រី Young ក៏បានអំពាវនាវ ឱ្យសភារួមបញ្ចូលមូលនិធិបន្ថែម នៅក្នុង CR ដើម្បីជួយឆ្លើយតបទៅនឹងគ្រោះធម្មជាតិថ្មីៗ និងកំពុងបន្តរួមទាំងព្យុះសង្ឃរា អាយដា ក៏ដូចជាការចំណាយ សម្រាប់ការផ្លាស់ប្តូរទីលំ នៅពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ម៉ឺននាក់ទៅសហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានបន្ថែមថា“ ខ្ញុំទន្ទឹងរង់ចាំបន្តការចូលរួមជា មួយសមាជិកនៃគណបក្សទាំងពីរ និងភាគីទាំងពីរ នៃកាពីតូលដើម្បីសម្រេចបានការងារ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

សំណើរបស់រដ្ឋបាលលោក បៃដិន សម្រាប់ការផ្តល់មូលនិធិបន្ថែម សម្រាប់កម្មវិធីផ្លាស់ប្តូរទីលំនៅ និងជួយសង្គ្រោះគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន ទំនងជាបង្កឱ្យមានការជជែកវែកញែក យ៉ាងខ្លាំង នៅក្នុងសភា ដែលគណបក្សសាធារណរដ្ឋបានរារាំង សេតវិមាន ចំពោះការដោះស្រាយការដកកង ទ័ពអាមេរិក ដើម្បីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន ៕
ដោយ ឈូក បូរ៉ា

To Top