ព័ត៌មានអន្តរជាតិ

ទីបំផុត ! អាហ្វហ្គានីស្ថាន មានមេដឹកនាំប្រទេសហើយ គឺមេដឹកនាំតាលីបង់ Mullah Hassan Akhund

កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា តាលីបង់បានឲ្យដឹង កាលពីថ្ងៃអង្គារថា លោក Mullah Hassan Akhund ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី ជាអ្នកថែរក្សារដ្ឋាភិបាល អាហ្វហ្គានីស្ថាន ។

លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់ បានប្រាប់ដល់សន្និសីទសារព័ត៌មានថា លោក Mullah Abdul Ghani Baradar និង Abdul Salam Hanafi ត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រីស្តីទី ទន្ទឺមនឹងនេះដែរ លោក Mullah Mohammad Yaqoob ដែលជាកូនប្រុស នៃសហស្ថាបនិក ក្រុមតាលីបង់ Mullah Mohammad Omar ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ។

លោក Amir Khan Muttaqi ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសស្តីទី និងលោក Sarajuddin Haqqani កូនប្រុសរបស់ សហស្ថាបនិកនៃបណ្តាញ Haqqani ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃស្តីទី ។ អ្នកនាំពាក្យតាលីបង់ បានលើកឡើងដូច្នេះ ។
លោក Abas Stanikzai ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ការបរទេសស្តីទី ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top