ព័ត៌មានអន្តរជាតិ

សាកសពរបស់ក្រុមឧទ្ទាម ហួធី ចំនួន៣៣នាក់ ត្រូវបានអូសចេញ ពីសមរភូមិមុខនៅយេមែន

សាណាអា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា គ្រូពេទ្យម្នាក់ មកពីខេត្ត al-Bayda បានលើកឡើងថា សាកសពចំនួន៣៣នាក់ ដែលជាសមាជិក របស់ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេមែន ត្រូវបាន អូសចេញ ពីសមរភូមិមុខ នៅក្នុងខេត្ត Marib របស់ប្រទេសនេះកាលពីថ្ងៃអង្គារ ។

គ្រូពេទ្យបានប្រាប់ស៊ិនហួ ដោយសុំមិនបញ្ចេញ អត្តសញ្ញាណថា “សាកសពជាច្រើនត្រូវបាន អូសចេញពីស្រុក Rahabah ស្ថិតនៅភាគនីរតីនៃខេត្តMarib និងបាននាំទៅកាន់ ទីតាំងថែទាំសុខភាពមួយកន្លែង នៅក្នុងស្រុក Rada’a នៃខេត្ត al-Bayda ។

គាត់បានលើកឡើងថា “ពួកគេនឹងបញ្ជូន ទៅភូមិរបស់ពួកគេ នៅភាគខាងជើង ខេត្ត Amran, Saada និងHajjah ដើម្បីបូជា” ។
កាលពីសប្តាហ៍មុន ក្រុមហួធី បានសំរុកចូល ដល់ភាគកណ្តាល ក្រុង al-Kulah នៃស្រុក Rahabah បន្ទាប់ពីបានប្រយុទ្ធគ្នា ស្លាប់មនុស្សអស់ជាច្រើន ជាមួយនឹងយោធា របស់រដ្ឋាភិបាល ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top