ព័ត៌មានអន្តរជាតិ

កាលពីថ្ងៃពុធ វៀតណាម មានអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ ចំនួន ៣៣៥ នាក់ និងអ្នកជំងឺ ១៣ ៩៣៧ នាក់ បានជាសះស្បើយ

បរទេស៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងថ្មីវីរុសកូវីដ ១៩ ចំនួន ១២ ៦៦៣ ករណី នៅថ្ងៃពុធ នេះ ដែលចំនួននេះគឺធ្លាក់ចុះ ១ ៥៣០ករណី ធៀបជាមួយថ្ងៃអង្គារ។ ទីក្រុងហូជីមិញ រកឃើញករណីឆ្លង ៧ ៣០៨ ករណី បន្ទាប់មកគឺខេត្ត Binh Duong (៣.១៧២) និង ខេត្ត Dong Nai (៨១៤) ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង ហាណូយ បានកត់ត្រាករណីឆ្លងថ្មីចំនួនត្រឹមតែ ៤០ករណី ដូច្នេះ រាប់ត្រឹមចាប់តាំងពីដើមឆ្នាំមុន វៀតណាមមានអ្នកឆ្លងវីរុស ៥៦៣ ៦៧៦ នាក់។

ការស្លាប់ដោយសារវីរុសនេះ នៅប្រទេសវៀតណាម មានចំនួន ៣៣៥ នាក់ ត្រូវបានបញ្ជាក់នៅថ្ងៃពុធ ដោយបានបង្កើនចំនួនអ្នកស្លាប់ របស់ប្រទេសនេះដល់ ១៤ ១៣៥ នាក់ ឬ ២.៥ ភាគរយនៃការឆ្លង។

អ្នកជំងឺ ១៣ ៩៣៧ នាក់ ត្រូវបានជាសះស្បើយផងដែរ នៅថ្ងៃពុធ ដែលបាននាំឱ្យចំនួនអ្នកជាសះស្បើយ សរុបឡើងដល់ ៣២៥ ៦៤៧នាក់ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top