ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានឲ្យដឹងនៅយប់ថ្ងៃពុធនេះថា ប្រទេសហ្វីលីពីន បានបើកទ្វារទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Locsin បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា“ យើងរក្សាស្ថិរភាពនៅកន្លែង ដែលអ្នកផ្សេងទៀតវង្វេងស្មារតី៖ យប់នេះយើងស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថាន រួមទាំងស្ត្រី និងកុមារ ដែលកំពុងស្វែងរកជំរក ទ្វាររបស់យើងបើកចំហ ចំពោះអ្នកដែលកំពុងរត់គេចពីជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរំលោភបំពានផ្លូវភេទ និងការសម្លាប់” ។
លោក Locsin បានលើកឡើងថា ក្រសួងការបរទេស (DFA) នឹងចេញសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះដោយសង្កត់ធ្ងន់ថា“ យើងមិនចាប់អារម្មណ៍នឹងការផ្សាយជាសាធារណៈ ឬការអរគុណនោះទេ” ។
គួរបញ្ជាក់ថា ហ្វីលីពីនបានចាប់ផ្តើមបណ្តេញពលរដ្ឋរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសកាលពីខែមុនដោយសហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី៣០ ខែសីហា៕
ដោយ ឈូក បូរ៉ា
