ព័ត៌មានអន្តរជាតិ

យូអិនព្រមាន ៖ អាហ្វហ្គានីស្ថាន ត្រូវការប្រាក់ ដើម្បីទប់ស្កាត់ការ ដួលរលំទាំងស្រុង

បរទេស ៖ ប្រេសិតអង្គការសហប្រជាជាតិមួយរូប នៅពេលថ្មីៗនេះ បានជំរុញពិភពលោក ឲ្យរក្សាលំហូប្រាក់ចូល ទៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បើទោះជាមានក្តីព្រួយបារម្ភ ជុំវិញរឿងរដ្ឋាភិបាល របស់ពួកតាលីបង់ ដោយព្រមានថា ប្រទេសដែលក្រីក្រ ស្រាប់ហើយនេះ អាចនឹងរកការដួល រលំជាប្រវត្តិសាស្ត្រ ។

លោកស្រី Deborah Lyons ជាតំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការ អាហ្វហ្គានីស្ថាន បានអំពាវនាវ ឲ្យពិភពលោក យ៉ាងហោចណាស់ផ្តល់ឱកាស ដល់ពួកតាលីបង់ ស្របពេលដែលពួកបះបោរឥស្លាមនេះ បានវិលត្រឡប់មកគ្រប់គ្រង ប្រទេស និងប្រឈមមុខ ចំពោះការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

លោកស្រី Deborah Lyons តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានថា អាជ្ញាធរអាហ្វហ្គានីស្ថានថ្មី គ្មានសមត្ថភាពផ្តល់ថ្លៃ ចំណាយលើប្រាក់ខែបានទេ ហើយលោកស្រី បានប្រកាស ពីភាពអាសន្ន ជុំវិញបណ្ដុះវិបត្តិ ដែលរួមមានទាំងរូបិយប័ណ្ណធ្លាក់ចុះ ថ្លៃអាហារ និងប្រេងសាំងឡើងខ្លាំង និងកង្វះសាច់ប្រាក់ នៅធានាគារឯកជន ។

គួរបញ្ជាក់ថា ម្ចាស់ជំនួយបរទេស ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានផ្តល់ឲ្យជាង៧៥ភាគរយ នៃការចំណាយសាធារណៈ ស្ថិតក្រោមរដ្ឋាភិបាលគាំទ្រ ដោយលោកខាងលិច រយៈពេល២០ឆ្នាំ របស់អាហ្វហ្គានីស្ថាន និងបានបញ្ឈប់ការទូទាត់ប្រាក់ឲ្យភ្លាមៗ កាលពីខែមុន ស្របពេលដែលអាមេរិក ដកយោធាចេញ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top