ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក​ ផ្តល់កំចី ២៣០លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងកូវីដ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ធនាគារពិភពលោក World Bank បានប្រកាសផ្តល់ជំនួយ ជាកំចីសាច់ប្រាក់ប្រមាណជា ២៣០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន គិតត្រឹមខែធ្នូដំណាច់ឆ្នាំនេះ ដើម្បីធ្វើការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដនិងក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយរបស់ COVAX ផងដែរ។

ការសម្រេចចិត្តនេះ ត្រូវបានប្រកាសឡើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko ជាមួយនឹងប្រធានប្រតិបត្តិ របស់ World Bank ប្រចាំក្នុងតំបន់លោក Arup Banerjee នៅក្នុងទីក្រុងកៀវ។

លោក Banerjee បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំ ដែលផ្តោតសំខាន់ទៅលើកិច្ចការងារ ជាបន្ទាន់ដើម្បីឆ្លើយតប ទៅនឹងការរីករាលដាល នៃវិរុសកូវីដជាពិសេស កិច្ចការងារចាក់វ៉ាក់សាំង នៅក្នុងប្រទេសអ៊ុយក្រែនផងនោះ ធនាគារពិភពលោក World Bank គឺបានត្រៀមរួចរាល់ហើយ ដើម្បីបញ្ចេញកញ្ចប់ជំនួយ ទាំង២៣០លានដុល្លារទាំងនោះ៕

គួរឲ្យដឹងដែរថា កាលពីខែមិថុនាកន្លងមក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសអ៊ុយក្រែន គឺបានចុះកិច្ចព្រមព្រៀងម្តងហើយ ក្នុងការស្នើសុំកំចី ប្រមាណជា៣៥០លានផោនដុល្លារ ពីធនាគារពិភពលោកជាផ្នែកមួយ​ នៃកិច្ចខំប្រឹងប្រឹងដើម្បីងើបសេដ្ឋកិច្ចឡើងវិញ ចេញពីវិបត្តិកូវីដ៕ ប្រែសម្រួល៖ស៊ុនលី

To Top