ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារាំង អះអាងថា តាលីបង់ កំពុងកុហក ចំពោះពិភពលោក

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean Yves Le Drian កាលពីចុងសប្តាហ៍កន្លងមក បានធ្វើការអះអាងថា ក្រុមតាលីបង់ បានធ្វើការភូតកុហក ចំពោះសកលលោកដែរថា បារាំងនឹងជាប្រទេស ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មី របស់អាហ្គានីស្ថាន។

ថ្លែងនៅមុន នៃកិច្ចប្រជុំរបស់លោក នៅក្នុងប្រទេសកាតាអំពីអនាគត នៃកិច្ចការងារភៀសខ្លួន សម្រាប់ពលរដ្ឋអាហ្កានីស្ថាន ដោយអះអាងថា បារាំងនឹងមិនមានទំនាក់ទំនងឡើយ ជាមួយនឹងរដ្ឋាភិបាលថ្មី របស់អាហ្គានីស្ថាន។

ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV លោក Le Drian បាននិយាយថាតាលីបង់ ធ្លាប់បានអះអាងថាពួកគេ នឹងអនុញ្ញាតិឲ្យក្រុមជនជាតិបរទេស និងពលរដ្ឋអាហ្កានីស្ថាន ក្នុងការចាកចេញពីប្រទេស ដោយសេរីប៉ុន្តែទាំងនោះ សុទ្ធតែការកុហកបោកប្រាស់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះបារាំង បានធ្វើការភៀសខ្លួនមនុស្សប្រមាណជា ៣០០០នាក់ មកហើយនិងក៏បានជួបពិភាក្សា លក្ខណៈបច្ចេកទេសផងដែរ ជាមួយនឹងតាលីបង់ ដើម្បីធ្វើឲ្យការជន្លៀសខ្លួន បានធ្វើឡើងជោគជ័យ៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top