Covid-19

ថៃ៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ ជិត ២ពាន់នាក់ បានចាក់វ៉ាក់សាំងការពារវីរុសបាន ១ដូស, អ្នកស្លាប់ ១០៧នាក់ ចាក់វ៉ាក់សាំងបាន២ដូស

បរទេស៖ ការចាក់វ៉ាក់សាំង Covid-19 តែមួយដង មិនធានាថា​ អាចរស់រានមានជីវិតបាននោះទេ ប្រសិនបើឆ្លងវីរុស ដោយ ១៤% នៃអ្នកស្លាប់បានទទួល វ៉ាក់សាំងដូសដំបូង។ នេះបើយោងតាម មន្រ្តីត្រួតពិនិត្យជំងឺ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងរបស់ប្រទេសថៃ បានតាមដានកំណត់ត្រានៃ ការចាក់វ៉ាក់សាំងលើអ្នកស្លាប់ចំនួន ១៣ ៦៣៧នាក់ នៅទូទាំងប្រទេស ហើយបានរកឃើញថា ១ ៩៦៧នាក់ ក្នុងចំណោមអ្នកស្លាប់នោះ ឬស្មើនឹង ១៤.៤% បានទទួលថ្នាំបង្ការវីរុស លើកដំបូងរួចហើយ។

ការស្ទង់មតិបានរកឃើញថា មានមនុស្សស្លាប់ចំនួន ១០៧នាក់ ក្នុងចំណោមមនុស្ស ដែលបានទទួលវ៉ាក់សាំងពីរដង ឬត្រឹមតែ ០.៨% នៃចំនួនស្លាប់សរុប ខណៈដែលការស្លាប់ចំនួន ៨ ៨០៣ នាក់ ឬ ៦៤.៦% នៃអ្នកដែលមិនបានចាក់វ៉ាក់សាំង។

មានអ្នកស្លាប់ចំនួន ២ ៧៦០ នាក់ឬ ២០.២% ដែលមិនអាចត្រូវបានចាត់ថ្នាក់ នៅក្នុងក្រុមណាមួយដោយសារតែ មិនមានកំណត់ត្រាចាក់វ៉ាក់សាំង នៅក្នុងមូលដ្ឋានទិន្នន័យ Mor Prom ឬដោយសារព័ត៌មានផ្ទុយគ្នា ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top