ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង២,០០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី គិតក្នុងរយៈពេល ២៤ម៉ោងចំនួន២.២៧៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើង ដល់៤៣៤.១០៦នាក់ នៅក្នុងប្រទេសគិតត្រឹមថ្ងៃចន្ទ ។

សេចក្តីប្រកាសបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់បានកើនឡើង ដល់១៦.៦១៧នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៨៧នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ឲ្យដឹង ។
យោងតាមតួលេខរបស់ក្រសួង សរុបអ្នកជំងឺចំនួន ៣៨៣.៤៤០នាក់បានជាសះស្បើយ ដោយបានចាកចេញពីមន្ទីរពេទ្យ និងជាង៣,៩៧លាននាក់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ។

ប្រទេសមីយ៉ាន់ម៉ា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩លើកដំបូងចំនួន២ករណី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top