ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាវីត អំពាវនាវ ឱ្យមន្រ្តីជាន់ខ្ពស់ ក្នុងបក្សកាន់អំណាច គាំទ្រ ឧត្តមសេនីយ៍ ប្រាយុទ្ធ

បរទេស៖ ប្រភពមួយនៅក្នុងរដ្ឋាភិបាលបាននិយាយថា ឧបនាយករដ្ឋមន្រ្តីនិង មេដឹកនាំគណបក្ស Palang Pracharath (PPRP) គឺលោក ប្រាវីត វង់ស៊ូវ៉ុន កំពុងស្នើសុំឱ្យគណបក្សទំាងឡាយប្រមូលផ្តុំគ្នា នៅពីក្រោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចំពេលមានការផ្លាស់ប្តូរសក្ដានុពលផ្ទៃក្នុងនៅ ក្នុងគណបក្សកាន់អំណាចមួយនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពបាននិយាយថា អគ្គលេខាធិការបក្ស PPRP លោក Thamanat Prompow និងហេរញ្ញិកគណបក្ស លោកស្រី Narumon Pinyosinwat លែងត្រូវបានអញ្ជើញឱ្យធ្វើសន្និសីទកាសែតជាទៀងទាត់ជាមួយ ឧត្តមសេនីយ៍ប្រាវីត នៅការិយាល័យរបស់គាត់នៅឯវិមានរដ្ឋាភិបាល ដែលត្រូវបានធ្វើឡើងភ្លាមៗ មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។ ប្រភពដដែលបានបន្ថែមថាការផ្លាស់ប្តូរអំណាច នៅក្នុងគណបក្ស។

ថ្មីៗនេះលោក Thamanat ត្រូវបានបណ្តេញចេញពីតំណែង ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រួមជាមួយលោកស្រី Narumon ដែលជាអនុរដ្ឋមន្ត្រីក្រសួងការងារ។ ការបណ្តេញចេញនេះបានកើតឡើងបន្ទាប់ពីលោក Thamanat ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំ ឧត្តមសេនីយ៍ប្រាយុទ្ធ ពីអំណាចដោយបានបញ្ចុះបញ្ចូលសមាជិកសភាមួយចំនួន នៅក្នុងគណបក្ស PPRP និងគណបក្សសម្ព័ន្ធតូចៗ ដើម្បីបោះឆ្នោត ប្រឆាំងនឹងនាយករដ្ឋមន្ត្រីនៅក្នុងការជជែកដេញដោលដើម្បីដកសេចក្តីទុកចិត្តកាលពីដើមខែនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top