ព័ត៌មានអន្តរជាតិ

Breaking News: កូរ៉េខាងជើង បាញ់មីស៊ីល ១គ្រាប់​ទៀតហើយ!

Breaking News: កូរ៉េខាងជើង បាញ់១មីស៊ីល ១គ្រាប់​ទៀតហើយ។​នេះបើតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង Yunhap។

សម្ព័ន្ធមិត្តអាមេរិក និយាយថា កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងហើយ។

ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល យ៉ាងតិចមួយគ្រាប់ កាលពីថ្ងៃពុធ ដែលជាការសាកល្បង អាវុធធំទី ២ របស់ប្រទេសនេះ ក្នុងរយៈពេលតិច ជាងមួយសប្តាហ៍។

ឆ្មាំសមុទ្រជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីមែលថា កូរ៉េខាងជើង បានបាញ់អ្វីដែលមើលទៅដូចជា មីស៊ីលផ្លោង។

អគ្គសេនាធិការចម្រុះ​កូរ៉េខាងត្បូង បាននិយាយដោយឡែកពីគ្នាថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង​មួយគ្រាប់​មិនស្គាល់អត្តសញ្ញាណ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top