ព័ត៌មានអន្តរជាតិ

រដ្ឋទូតចិន នៅអាមេរិកអំពាវនាវឲ្យ រដ្ឋាភិបាលវ៉ាស៊ិនតោន ធ្វើឲ្យប្រសើរឡើងវិញ នៃទំនាក់ទំនងទ្វេភាគី

បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅលោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពាវនាវ ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងឲ្យ បានខ្លាំងបំផុតដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នា។

លោក Qin បានបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយដោយ USCBC (US-China Business Council) សម្រាប់ទំនាក់ទំនងរវាងអាមេរិក និងចិនគឺបានក្លាយទៅជា បញ្ហាដ៏លំបាកបំផុត ដែលបានរារាំងដល់ដំណើរការ ធ្វើពាណិជ្ជកម្មរបស់សហគមន៍ នៃក្រុមអ្នករកស៊ីជនជាតិ អាមេរិកខ្លាំងជាង។

គួរឲ្យដឹងដែរថា មកដល់ពេលនេះក្រុមសមាគមន៍ ពាណិជ្ជកម្មប្រមាណជា ៣០បូករួមទាំងសភាពាណិជ្ជកម្ម អាមេរិកនិង USCBC ផងបាននាំគ្នាធ្វើការអំពាវនាវ ស្រដៀងគ្នានេះទៅកាន់ រដ្ឋាភិបាលរបស់អាមេរិក ក្នុងការលប់ចោលនូវ ការដាក់ពន្ធដ៏ធ្ងន់ធ្ងរទៅលើ ផលិតផលរបស់ប្រទេសចិន ដែលវាកំពុងធ្វើឲ្យក្រុមហ៊ុន របស់អាមេរិករាប់រយកំពុងទទួលរង ផលប៉ះពាល់និងក៏ជាកត្តានាំ ឲ្យខូចខាតដល់សេដ្ឋកិច្ចជាតិអាមេរិក
ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top