ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនិង ចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

បរទេស៖លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi
ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េ នៅថ្ងៃពុធនេះបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកំពស់នូវចំណង
ទំនាក៉ទំនងទ្វេភាគីនិងក៏ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលោក​ Wang ព្រមទាំងលោក Moon បានមានប្រសាសថាប្រឈមមុខទៅនឹងបញ្ហារាតត្បាត នៃកូវីដប្រទេសទាំងពីរបានថែរក្សាបាននូវទំនាក់ទំនងដ៏ជិតស្និទ្ធព្រមទាំងកិច្ចការងារពាណិជ្ជកម្មនិងអាជីវកម្មជាធម្មតាទោះ បីស្ថិតនៅក្នុងសំពាធខ្លះៗក្តីនិងដើម្បីមានឈ្មោះជាគំរូដល់អន្តរជាតិនៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោក Moon បានសំដែងការរំពឹងទុកយ៉ាងមុតមាំថាខួបលើកទី៣០ឆ្នាំនៃការបង្កើនទំនាក់ទំនងការទូតចិននិងកូរ៉េខាងត្បូង នឹងក្លាយទៅជាឱកាសមួយដើម្បីអាចធ្វើការអភិវឌ្ឍបន្ថែមទៀតទៅលើទំនាក់ទំនងទ្វេភាគីនៅក្នុងរយៈពេល៣០ឆ្នាំក្រោយ។

លោកបន្តថាកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិនក្នុងការថែរក្សាឲ្យបាននូវសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ព្រមទាំងការពង្រីកការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការការពារបរិស្ថានជាដើមផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top