ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនិងចិន ប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជុំវិញការតេស្តមីស៊ីលកូរ៉េខាងជើង និងកិច្ចការទូតដែលជាប់គាំង

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបា្ររព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងសេអ៊ូល ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

ជំនួបគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្តគ្រួសមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីមួយ បានយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលអ្នកវិភាគនិយាយថា អាចជាអាវុធប្រភេទនេះ ដំបូងរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពនុយក្លេអ៊ែ។

" "

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន MSN នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Chung Eui-yong បានជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋចិនផងនោះ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។

" "

លោកស្រី Chung Eui-yong បានធ្វើការប្តេជ្ញាបន្តជំរុញបង្កើនសន្តិភាព ជាមួយប្រទេសកូរ៉េខាងជើង ដោយបង្ហាញពីក្តីសង្ឃឹមថា កីឡាអូឡាំពិករដូវរងារនៅក្នុង ទីក្រុងប៉េកាំងខាងមុខនេះ នឹងអាចផ្តល់នូវឱកាសមួយ ដើម្បីចាប់ផ្តើម កិច្ចខិតខំប្រឹងប្រែងនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top