បរទេស៖ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ត្រូវអង្គុយចុះ ហើយពិភាក្សាជាមួយ ក្រុមបាតុករវ័យក្មេង ប្រសិនបើគាត់ចង់បញ្ចប់ការ ប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាម អតីតនាយករដ្ឋមន្ត្រីគឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីន បាននិយាយថា អំពើហិង្សានឹងមិនអាចដោះស្រាយ បញ្ហានយោបាយរបស់ប្រទេសថៃបានទេ។ ការជួបពិភាក្សាជាមួយ ក្រុមបាតុករវ័យក្មេង អាចនាំមកនូវដំណោះស្រាយ។

លោកបានប្រាប់វេទិកា នយោបាយតាមអ៊ីនធឺណេត ដែលរៀបចំឡើងដោយ Care ថា «អំពើហឹង្សានឹងមិនជួយ (ធ្វើឱ្យស្ថានភាពប្រសើរឡើង)»។
លោកថាក់ស៊ីន គឺជាវាគ្មិនទៀងទាត់ម្នាក់ នៅលើក្រុមនយោបាយដែលបង្កើតឡើង ដោយអ្នកគាំទ្ររបស់លោក ដោយកំណត់អត្តសញ្ញាណខ្លួនឯងថា ជា Tony Woodsome ។
លោកបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ គួរតែបើកចិត្តឱ្យទូលាយ ចំពោះគំនិតរបស់ពួកគេ (បាតុករ) ហើយប្រាប់ពួកគេពីអ្វីដែលគាត់អាច និងមិនអាចធ្វើបាន ក្នុងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហាដែលបានលើកឡើង ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
