ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសព ចំនួន ១០លានរៀល ជូនដល់ក្រុមគ្រួសារសពសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ។
![](https://dap-news.com/wp-content/uploads/2021/09/668-1024x756.jpg)
នេះជាលើកដំបូងហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ជូនប្រាក់វិភាជន៍បូជាសព ជូនដល់សមាជិករបស់ខ្លួន ជាមន្រ្តីរាជការសាធារណៈ ដែលបានគ្រោះថ្នាក់ការងារ រហូតបាត់បង់ជីវិត បន្ទាប់ពី ប.ស.ស. បានដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីរាជការសាធារណៈ កាលពីដើមខែ មករា ឆ្នាំ២០២១ កន្លងទៅ។
![](https://dap-news.com/wp-content/uploads/2021/09/667-1024x682.jpg)
នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ ដល់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិត និងមន្ត្រីរាជការសាធារណៈផងដែរ៕
![](https://dap-news.com/wp-content/uploads/2021/09/666-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/09/665-1-1024x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)