Covid-19

WHO៖ ទ្វីបអាហ្វ្រិក អាចខកខាន គោលដៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៤០ ភាគរយ ដោយសារការកាត់បន្ថយ

ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គោលដៅនៃការចាក់វ៉ាក់សាំង ៤០ ភាគរយនៃប្រជាជនអាហ្វ្រិក ប្រឆាំងនឹងមេរោគកូរ៉ូណា នៅខែធ្នូ គឺពិបាកនឹងទៅដល់ណាស់ ខណៈទ្វីបនេះ កំពុងប្រយុទ្ធជាមួយនឹង ការថយចុះកម្រិតថ្នាំ ដែលផ្តល់តាមរយៈវេទិកាពហុភាគី។

លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បានលើកឡើងថា ទ្វីបនេះប្រឈមនឹងកង្វះវ៉ាក់សាំងជិត ៥០០ លានដូស ខណៈដែលកម្មវិធី COVAX បានកាត់បន្ថយចំនួន ១៥០ លានដូស ដែលគ្រោងនឹងចែកចាយនៅឆ្នាំនេះ។

យោងតាមលោកស្រី Moeti បានឲ្យដឹងថា កម្មវិធី COVAX នឹងបញ្ជូនតែ ៤៧០ លានដូសប៉ុណ្ណោះ ទៅអាហ្វ្រិកនៅឆ្នាំនេះ ដែលគ្រប់គ្រាន់ ដើម្បីចាក់វ៉ាក់សាំង ១៧ ភាគរយនៃចំនួនប្រជាជន ហេតុដូច្នេះការរាំងស្ទះដល់ដំណើរ ស្វែងរកពង្រីកការគ្របដណ្តប់នៃប្រជាជន ដែលមានប្រព័ន្ធភាពស៊ាំពេញលេញ។

លោកស្រីបានកត់សម្គាល់ថា ការហាមឃាត់ការនាំចេញ និងការចាក់វ៉ាក់សាំង កំពុងធ្វើឱ្យយឺតយ៉ាវក្នុងការបញ្ជូនវ៉ាក់សាំង ទៅអាហ្វ្រិក ដែលប្រជាជនមួយភាគបីនាំចំនួន ៥០ លាននាក់ ឬ ៣,៦ ភាគរយនៃប្រជាជន មានប្រព័ន្ធភាពស៊ាំពេញលេញ ប្រឆាំងនឹងវីរុស។

លោកស្រី Moeti បានលើកឡើងថា “គម្លាតដ៏ធំនៃសមធម៌វ៉ាក់សាំង មិនត្រូវបានបិទ នៅគ្រប់ទីកន្លែង ដែលមានល្បឿនលឿននោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានសម្ដែងការសោកស្តាយ ដែលការយឺតយ៉ាវក្នុងការដាក់ពាក្យ ស្នើសុំការអនុម័តបទប្បញ្ញត្តិ ចំពោះវ៉ាក់សាំងថ្មីរួម ជាមួយអសមត្ថភាពក្នុងការ បង្កើនសមត្ថភាពផលិតនៅកន្លែងផលិត COVAX បានរារាំងការចែកចាយ ទៅកាន់ទ្វីបអាហ្វ្រិក។

លោកស្រី Moeti បានលើកឡើងថា កម្មវិធី COVAX និងវេទិកាពហុភាគីផ្សេងទៀត បានបញ្ចុះបញ្ចូលប្រទេសអ្នកមាន ដើម្បីបញ្ជាក់អំពីពេលវេលា បរិច្ចាគវ៉ាក់សាំង ទៅអាហ្វ្រិក ទោះបីជាក្រុមហ៊ុនផលិតត្រូវបាន លើកទឹកចិត្តឱ្យពន្លឿនដំណើរការ ចែកចាយក៏ដោយ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top