ព័ត៌មានអន្តរជាតិ

គុយបា អរគុណខ្លាំង ដល់មិកស៊ិកូ ដែលបានជួយគាំទ្រ ក្នុងពេលដែលប្រទេស រងទណ្ឌកម្មខ្លាំង ពីអាមេរិក

បរទេស ៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសមិកស៊ិកូ បានធ្វើសេចក្តីថ្លែង អំណរគុណយ៉ាង
ខ្លាំង ចំពោះប្រទេសមិកស៊ិកូ ដែលបានផ្តល់ការគាំទ្រ និងផ្តល់ សាមគ្គីភាព ជាមួយគ្នា នៅពេលដែលប្រទេស របស់លោកកំពុងប្រឈមមុខ នឹងបញ្ហាទណ្ឌកម្មធ្ងន់ធ្ងរ ពីសំណាក់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតី បានបញ្ជាក់ទៀតដែរថា មកដល់ពេលនេះគុយបា កំពុងប្រឈមមុខទៅនឹងយុទ្ធនាការ នៃការស្អប់ខ្ពើមព័ត៌មាន មិនពិតក្នុងលក្ខខណ្ឌ នៃការរៀបចំទុក ជាមុនព្រមទាំងការកុហក នៅលើវេទិកាឌីជីថល ដែលបានធ្វើកើតឡើង នូវសកម្មភាពមិនអើពើពីសំណាក់ អន្តរជាតិ នឹងបញ្ហាក្រមសីលធម៌ ផងដែរ។

នោះហើយ ជាមូលហេតុ ដែលសាមគ្គីភាព ជាមួយនឹងមិកស៊ិកូ គួរតែត្រូវបានកោតសរសើរ ហើយសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធីបតី រូបនេះត្រូវបាន ធ្វើឡើង នៅក្នុងអំឡុងពេល នៃបទថ្លែងសន្ទរកថា មួយរបស់លោកនៅក្នុងព្រឹត្តិការណ៍ បុណ្យឯករាជ្យជាតិរបស់មិកស៊ិកូ។

ផ្ទាំងពាណិជ្ជកម្ម

មេដឹកនាំគុយបារូបនេះ ក៏បានបញ្ជាក់ទៀតថា គុយបានឹង បន្តការចងចាំអំពីការគាំទ្រ នេះជារៀងរហូតព្រមទាំង ជំហរបស់មិកស៊ិកូក្នុងការប្រឆាំង និងរារាំងជាមួយ នឹងសហរដ្ឋអាមេរិក ហើយក៏បានបន្តអំពាវនាវ ឲ្យអង្គការសហប្រជាជាតិ ក្នុងការជួយធ្វើការបោះឆ្នោតប្រឆាំង ទៅនឹងគោលនយោបាយ បែបឧក្រិដ្ឋកម្ម របស់អាមេរិកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×