ព័ត៌មានអន្តរជាតិ

លោកស៊ី ជីនពីង អំពាវនាវឱ្យមានការផ្លាស់ប្តូរស្ថិរភាព នៃស្ថានភាពអាហ្វហ្គានីស្ថាន ការចូលរួមសន្ទនាជាមួយអាហ្វហ្គានីស្ថាន

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរស្ថិរភាពនៃស្ថានភាពអាហ្វហ្គានីស្ថានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចូលរួមជាមួយអាហ្វហ្គានីស្ថាន ក្នុងការសន្ទនា និងជួយប្រជាជន អាហ្វហ្គានីស្ថាន លើការលំបាក។

លោកស៊ី បានធ្វើសុន្ទរកថានៅទីក្រុងប៉េកាំង ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលរួមគ្នានៃមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ និងអង្គការសមាជិកសន្ធិសញ្ញាសន្តិសុខរួម (CSTO) ស្តីពីបញ្ហាអាហ្វហ្គានីស្ថានតាមរយៈវីដេអូភ្ជាប់។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា រដ្ឋជាសមាជិករបស់ SCO និង CSTO គួរតែរួមគ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាព ដែលមានតម្លៃថ្លៃជាងមាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស៊ី បានលើកឡើងថា ប្រទេសទាំងនេះ គឺនៅជិតអាហ្វហ្គានីស្ថាន ហើយស្ថិតនៅក្នុងសហគមន៍មួយ សម្រាប់អនាគតរួមគ្នា និងសន្តិសុខរួមគ្នា។

នៅក្នុងសំណើ ៣ ចំណុចលោកស៊ី បានជំរុញឱ្យគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន គាំទ្រការអនុវត្តគោលការណ៍“ ដឹកនាំដោយអាហ្វហ្គានីស្ថាន និងអនុញ្ញាតឱ្យប្រជាជនអាហ្វហ្គានីស្ថាន សម្រេចចិត្តដោយឯករាជ្យ អំពីអនាគតប្រទេសរបស់ខ្លួន”។

លោកសង្កត់ធ្ងន់ថា គាំទ្រគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសម្រេចបាននូវការរៀបចំនយោបាយរួមបញ្ចូលគ្នាឱ្យបានឆាប់តាមការសន្ទនា និងការពិគ្រោះយោបល់។

លោកស៊ី បានបន្ថែមថា ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន គួរតែត្រូវបានជំរុញឱ្យធ្វើការបង្ក្រាប និងលុបបំបាត់អង្គការភេរវករនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងការពារកងកម្លាំងភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីការបំផ្លិចបំផ្លាញ៕

ដោយ ឈូក បូរ៉ា

To Top