ព័ត៌មានអន្តរជាតិ

ទីក្រុងប៉ារីស របស់បារាំង កំពុងញ័ររង្គើ ដោយសារការតវ៉ា ប្រឆាំងនឹងការបង្កើន ការរឹតត្បិតលើកូវីដ១៩

ប៉ារីស៖ ក្រុមអ្នកតវ៉ាប្រឆាំងនឹងវិធានការការពារការចម្លងកូវីដ -១៩ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ជាលើកទី ១០ ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnikថា រដ្ឋធានីរបស់ប្រទេសបារាំងនេះ គឺកំពុងមានការតវ៉ាចំនួនបីនៅថ្ងៃទី ១៨ ខែកញ្ញាកើតឡើង ដែលមួយក្នុងចំណោមការតវ៉ានោះ ត្រូវបានដឹកនាំដោយចលនាអាវកាក់លឿង (Yellow Vests )។

ក្រុមអ្នកតវ៉ា ដែលត្រូវបានរារាំងដោយប៉ូលីស បាននាំគ្នាស្រែកថា « ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង» យើងមិនចង់ឱ្យសុខភាពរបស់អ្នកកន្លងផុតរលុតទៅនោះទេ» ។

ការប្រមូលផ្តុំគ្នាមិនសូវមានមនុស្សច្រើនដូចសប្តាហ៍មុន ៗ ទេហើយស្ថានការណ៍នៅតែស្ងប់ស្ងាត់។

យោងតាមការផ្សាយរបស់ទូរទស្សន៍បារាំង BFMTV ដោយដកស្រង់ប្រភពពីប៉ូលីស គឺថា ចំនួនអ្នកប្រឆាំង COVID-19 សរុបចំនួន ៨០ ០០០ ទៅ ១២ ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើចូលរួមបាតុកម្មនៅប្រទេសបារាំងនៅថ្ងៃសៅរ៍ក្រោយនេះ ក្នុងនោះនៅទីក្រុង ប៉ារីស នឹងមានបាតុករ ១៧ ០០០ នាក់ ចូលរួម។

សូមជម្រាបថា កាលពីខែកក្កដា លោកប្រធានាធិបតី ម៉ាក្រុង បានប្រកាសពីការរឹតបន្តឹងថ្មីជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ រួមទាំងប័ណ្ណសុខភាពពិសេសដែលបង្ហាញថា មនុស្សម្នាក់ត្រូវបានចាក់វ៉ាក់សាំង ឬមានលទ្ធផលតេស្តអវិជ្ជមាន ចំពោះកូវីដ-១៩ ។ ចាប់ពីថ្ងៃទី ៩ ខែសីហាមក ការចេញប័ណ្ណនេះគឺមានកាតព្វកិច្ច (ត្រូវបង្ហាញ) នៅក្នុងភោជនីយដ្ឋាន បារ មជ្ឈមណ្ឌលពាណិជ្ជកម្ម យន្តហោះ និងរថភ្លើងផ្លូវឆ្ងាយ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top