តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កម្លាំងទ័ពអាកាសរបស់តៃវ៉ាន់កាលពីថ្ងៃសុក្រទី១៧ ខែកញ្ញា បានព្រមានយន្តហោះរបស់ចិន ចំនួន១០គ្រឿងដែលបានចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីដែនកោះនេះបានប្រកាសបង្កើនប្រាក់ចំនួន ៩ពាន់លានដុល្លារអាមេរិកដល់ការចំណាយលើវិស័យយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន ។
កោះតៃវ៉ាន់ ដែលចិន អះអាងថា បានត្អូញត្អែរអស់រយៈពេលមួយឆ្នាំ ឬច្រើនឆ្នាំនៃបេសកកម្មម្តងហើយម្តងទៀតដោយកងទ័ពអាកាសចិន នៅក្បែរកោះដែលគ្រប់គ្រងដោយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ជាញឹកញាប់នៅភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់ខ្លួននៅជិតកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា បេសកកម្មចុងក្រោយរបស់ចិន ពាក់ព័ន្ធនឹងយន្តហោះប្រតិកម្ម J-16 ចំនួន៦ គ្រឿង និងយន្តហោះប្រតិកម្ម J-11 ចំនួន២គ្រឿង រួមទាំងនាវាមុជទឹកប្រឆាំងនាវាមុជទឹក១គ្រឿង និងយន្តហោះស៊ើបការណ៍១គ្រឿងផងដែរ ។
ក្រសួងបានដឹងថា តៃវ៉ាន់ បានបញ្ជូនយន្តហោះវាយប្រហារដើម្បីព្រមានយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យយន្តហោះទាំងនោះ ។
យន្តហោះចម្បាំងរបស់ចិន បានហោះហើរក្នុងតំបន់មួយនៅជិតកោះ Pratas ខណៈយន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះស៊ើបការណ៍បានហោះចូលទៅក្នុង Bashi ដែលបំបែកកោះតៃវ៉ាន់ចេញពីប្រទេសហ្វីលីពីន នេះបើយោងតាមផែនទីដែលក្រសួងបានចេញផ្សាយឲ្យដឹង ។
អ្នកនាំពាក្យបញ្ជាការដ្ឋានប្រចំាទិសបូព៌ារបស់ចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំង យន្តហោះព្រមាន មុននឹងយន្តហោះទម្លាក់គ្រាប់បែកត្រូវបានដាក់ពង្រាយនៅល្បាត និងការធ្វើសមយុទ្ធក្នុងគោលបំណងពង្រឹង សមត្ថភាពប្រយុទ្ធរួមគ្នារបស់យោធាចិននៅក្នុងតំបន់៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា