ព័ត៌មានអន្តរជាតិ

ក្តៅៗ! បារាំង ដកខ្លួនចេញពីកិច្ចចរចា ការពារជាតិរបស់អង់គ្លេស ចំពេលមានជម្លោះ

ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការពារជាតិបារាំងបានលុបចោលកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេសរបស់គាត់ ចំពេលមានជម្លោះកើតឡើងដោយសារកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងអង់គ្លេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ។


ក្រុងប៉ារីសមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយដកខ្លួនចេញពីកិច្ចសន្យាធំជាមួយបារាំងក្នុងដំណើរការនេះ។

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងថា ប្រទេសបារាំងគ្មានអ្វីត្រូវព្រួយបារម្ភពីកិច្ចព្រមព្រៀងនេះទេ ។

ប៉ុន្តែកិច្ចប្រជុំរបស់ Florence Parly ជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេស Ben Wallace នៅទីក្រុងឡុងដ៍ក្នុងសប្តាហ៍នេះត្រូវបានលុបចោល ។

លោក Lord Ricketts អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសបារាំងដែលនឹងត្រូវធ្វើជាសហប្រធានកិច្ចចរចារយៈពេលពីរថ្ងៃបានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានពន្យារពេលទៅថ្ងៃក្រោយវិញ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top