ព័ត៌មានអន្តរជាតិ

លីប៊ី ដំណើរការជើងហោះហើរ ជាមួយនឹងអេហ្ស៊ីប ឡើងវិញ

បរទេស៖ រដ្ឋាភិបាលនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការដាក់ឲ្យដំណើរការឡើងវិញនូវជើងហោះ ហើរវាងរដ្ឋាធានីនៃប្រទេសអេហ្ស៊ីប Cario ជាមួយនឹងប្រទេស របស់ខ្លួនឡើងវិញនៅចុងខែកញ្ញានេះ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីលោក Mohamed Hamuda បានបញ្ជាក់ថាអាកាសចរ ស៊ិវិលនៃប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងជាភាពចាំបាច់មួយ ដើម្បី អាចបន្តការហោះហើរឡើងវិញ រវាងអាកាសយានដ្ឋាន Mitiga នៃទីក្រុង Tripoli ទៅកាន់អាកាសយានដ្ឋាន Benghazi ទីក្រុង Cairo ចាប់ពីថ្ងៃទី៣០ ខែកញ្ញាខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែលដំណើរ ទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្ត្រីលីប៊ី Abdul Hamid Dbeibah ទៅកាន ទីក្រុង Cairo កាលពីប៉ុន្មានថ្ងៃមុខនេះហើយក្នុងនោះកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខារវាងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top