ព័ត៌មានអន្តរជាតិ

ក្រុមភេរវករ Daesh ចេញមុខទទួលខុសត្រូវ លើការវាយប្រហារដោយ បំផ្ទុះគ្រាប់បែក នៅភាគខាងកើត អាហ្វហ្គានីស្ថាន

បរទេស៖ កាលពីថ្ងៃសៅរ៍ មនុស្សយ៉ាងតិច ៣នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និង ១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រាប់បែករថយន្តមួយ បានផ្ទុះនៅទីក្រុងចាឡាឡាបាដ ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅខេត្តណាងហ្គាហាហា។

សេចក្តីថ្លែងការណ៍ របស់ក្រុមនេះនៅលើ តេលេក្រាមបាននិយាយថា ក្រុមភេរវករ Daesh បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដែលបាន កើតឡើងនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីដើមសប្តាហ៍នេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមឧទ្ទាមបានអះអាងថា សំដៅលើការបំផ្ទុះ កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធតាលីបង់ បាននិយាយថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ៣៥ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់។

តាលីបង់ មិនទាន់បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នេះ នៅឡើយទេ។

សាក្សីម្នាក់ឃើញផ្ទាល់ភ្នែក បាននិយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ២នាក់ បានស្លាប់ដោយសារការផ្ទុះមួយ នៅឯស្ថានីយ៍រថយន្តក្រុងមួយ ក្នុងទីក្រុងចាឡាឡាបាដ ភាគខាងកើតខេត្ត ណានហ្គាហារ នៅព្រឹកថ្ងៃអាទិត្យ។ លោកបានបន្ថែមថាការផ្ទុះនេះ ក៏បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ម្នាក់រងរបួសផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top