ព័ត៌មានអន្តរជាតិ

ក្រុមបាតុករថៃ បន្តប្រមូលផ្តុំគ្នា ប្រឆាំងនឹងរថក្រោះ និងកងទ័ព

បរទេស៖ ក្រុមអ្នកតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ បាននាំគ្នាព័ទ្ធវិមានប្រជាធិបតេយ្យ នៅទីក្រុងបាងកក ដោយ ព្យួរជាមួយរូបភាពរបស់ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា នៅចំណុចកំពូលនៃការប្រមូលផ្តុំគ្នា “ហ្វូងមនុស្ស” ដែលបានចាប់ផ្តើម កាលពីប៉ុន្មានម៉ោងមុននៅផ្លូវបំបែក Asoke ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មុននេះបាតុករនិងយានជំនិះ បានប្រមូលផ្តុំគ្នានៅផ្លូវបំបែក Asoke ក្នុងទីក្រុងបាងកកសម្រាប់ ការជួបជុំដ៏សំខាន់មួយ ដើម្បីរំលឹកដល់រដ្ឋប្រហារថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ដែលមេដឹកនាំតវ៉ានិយាយថា បានត្រួសត្រាយផ្លូវសម្រាប់ អំណាចរបស់លោកប្រាយុទ្ធ។

រថយន្តម៉ូតូនិងយានយន្តជាង ១ ពាន់គ្រឿង បានចេញដំណើរពីផ្លូវបំបែក Asoke ក្នុងពេលដែលភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលជាការចាប់ផ្តើម នៃការប្រមូលផ្តុំគ្នា“ ហ្វូងមនុស្ស” នៅតាមដងផ្លូវនៃរដ្ឋធានី ក្នុងគោលបំណងមួយទៀត ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ពីតំណែង ។

ការធ្វើបាតុកម្មនេះត្រូវបាន ធ្វើឡើងស្របគ្នានឹងខួបលើកទី ១៥ នៃរដ្ឋប្រហារថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០០៦ ដែលបានទម្លាក់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នោះត្រូវបានបន្តដោយរដ្ឋប្រហារ ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៤ ដែលជាការចាប់ផ្តើមនៃការកាន់អំណាច យូររបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top