ព័ត៌មានអន្តរជាតិ

ហាណូយ ចាប់ផ្តើមបន្ធូរបន្ថយ ច្បាប់រឹតបន្តឹង ការធ្វើដំណើរនៅសប្តាហ៍នេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសនៅថ្ងៃនេះ បានឲ្យដឹងថា អជ្ញាធរ នៃរដ្ឋធានីក្រុងហាណូយ បានបញ្ជាក់ក្នុងការបន្ធូរបន្ថយ ច្បាប់រឹតបន្តឹងនៃការធ្វើដំណើរនៅចាប់ពីសប្តាហ៍នេះ ទៅហើយខណៈដែលតួលេខ ថ្មីនៃអ្នកឆ្លងមានចំនួនធ្លាក់ ចុះហើយចំនួនពលរដ្ឋពេញវ័យកាន់តែ ច្រើនបានទទួលវ៉ាក់សាំងរួចរាល់ផងនោះ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះអជ្ញាធរ នៃទីក្រុងហាណូយបានប្រកាសថា គម្រោងសំណង់ជាច្រើននឹងអាចដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធនេះហើយការបន្ធូរបន្ថយក៏ ចាប់ផ្តើមបន្តបន្ថែម ទៀតក្នុងសប្តាហ៍ដដែលនេះខណៈ ដែលចំនួនឆ្លងថ្មីជាមធ្យម នៅក្នុងទិក្រុងបានធ្លាក់ចុះមកត្រឹមតែ២០នាក់ ប៉ុណ្ណោះក្នុងមួយថ្ងៃ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា៩៤ភាគរយ ហើយនៃចំនួនសរុប៥,៧៥លាននាក់ បានទទួលវ៉ាក់សាំងដូសទី១ហើយកំពុងផែនការក្នុងការ ធ្វើឲ្យបានវ៉ាក់សាំងទី២នៅត្រឹមចុងខែវិច្ឆិកា។

កាលពីសប្តាហ៍កន្លងទៅនេះទីក្រុងហាណូយ បានចាប់ផ្តើមមានសកម្មភាពមមាញឹក ឡើងវិញបន្តិចបន្ទាប់ពីអជ្ញាធរបានចាប់ផ្តើម ដកចោលនូវទីតាំងត្រួតពិនិត្យ និងបិទជាច្រើនកន្លែងនៅ ក្នុងទីក្រុងខណៈដែលភោជនីយដ្ឋាន ជាច្រើនបានទទួលសិទ្ធក្នងការ ដំណើរការសេវាកម្មរបស់ខ្លួន តែក្នុងលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×