ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ព្រមានពីការបាត់បង់ ជំនឿចិត្តលើអាមេរិក ស្របពេលបារាំង ទទួលបានការ គាំទ្រពីសហភាពអឺរ៉ុប (Video)

បរទេស៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានចូលរួមជាមួយបារាំង ក្នុងការរិះគន់សហរដ្ឋអាមេរិក សម្រាប់ការចរចាបង្កើត កិច្ចព្រមព្រៀងសន្តិសុខដោយសម្ងាត់ ជាមួយអូស្ត្រាលីនិងអង់គ្លេស ធ្វើឲ្យបារាំងបាត់បង់កិច្ចព្រមព្រៀង ការពារជាតិរាប់ពាន់លានដុល្លារ ស្របពេលដែលមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបនិយាយថា ឥរិយាបថបែបនេះ គឺមិនអាចទទួលយកបាន។ 

ជាការបង្ហាញនូវកំហឹង របស់សហភាពអឺរ៉ុប ក្រុមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្អាកការត្រៀមរៀបចំ សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយសហរដ្ឋអាមេរិក ជាការជួបជុំមួយដែល ត្រូវបានគេគិតថា ជាការបោះជំហានដ៏ធំមួយ ក្នុងសម្ពន្ធភាពអន្តរអាត្លង់ទិក។ 

រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់អាល្លឺម៉ង់ លោក Michael Roth បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងជំនួបមួយជាមួយសមភាគីនានារបស់លោក ក្នុងទីក្រុងព្រួចសែលថា “យើងមិនអាចពឹងផ្អែកលើអ្នកដទៃទាំងស្រុង ក្រៅពីត្រូវតែសហការគ្នានោះទេ ហើយយើងចាំបាច់យកឈ្នះភាព ខ្វែងគំនិតគ្នារបស់យើង (នៅក្នុងសហភាពអឺរ៉ុប) និងនិយាយជាមួយសម្លេងតែមួយ”។ 

លោកបានបន្ថែមទៀតថា “យើងទាំងអស់គ្នា ត្រូវតែអង្គុយចុះនៅតុមួយ ជំនឿទុកចិត្តដែលបាត់ហើយ ចាំបាច់ត្រូវតែកសាងឡើងវិញ ហើយនេះនឹងពិតជា មិនងាយស្រួលនោះទេ ប៉ុន្តែយើងចង់បង្កើតការចូលរួមចំណែក ប្រកបដោយអំណោយផល” ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top