ព័ត៌មានអន្តរជាតិ

វៀតណាម នឹងអនុញ្ញាឱ្យបុគ្គលិក ដែលមានបណ្ណបៃតង ត្រឡប់ចូលធ្វើការ នៅក្រុមហ៊ុនរដ្ឋវិញ នៅខែតុលាខាងមុខ

ហូជីមិញ៖ ក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងត្រូវបានអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ នៅខែតុលាខាងមុខ ជាមួយនិយោជិកដែល ទទួលបានប័ណ្ណពណ៌បៃតង និងមិនលើសពី ៥០ភាគរយ នៃបុគ្គលិករបស់ពួកគេ នៅក្នុងការិយាល័យ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងហូជីមិញ គ្រោងនឹងបង្កើនចំនួនបុគ្គលិក ១០០ ភាគរយ ដែលមានប័ណ្ណបៃតង នៅពាក់កណ្តាលខែមករា ឆ្នាំក្រោយ។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ទីភ្នាក់ងាររដ្ឋនឹងរៀបចំឱ្យ បុគ្គលិកដែលមានប័ណ្ណបៃតង COVID ធ្វើការនៅក្នុងការិយាល័យ ហើយបុគ្គលិកដែលនៅសល់ ធ្វើការពីផ្ទះ។

ទីភ្នាក់ងាររដ្ឋណាមួយ ដែលត្រូវការបុគ្គលិកច្រើន ដើម្បីធ្វើការនៅក្នុងការិយាល័យ គឺត្រូវតែសុំការយល់ព្រម ពីរដ្ឋាភិបាលទីក្រុង។

សមាជិកទាំងអស់នៃ កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកនៅមណ្ឌលសុខភាព និងថែទាំសុខភាព ដែលគ្រប់គ្រងដោយរដ្ឋ ដែលពាក់ព័ន្ធនឹងកងកម្លាំងជួរមុខ ត្រូវបន្តការងារបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត។ ទោះយ៉ាងណាក៏ដោយនិយោជិត ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ឬតំបន់ដែលមានហានិភ័យខ្ពស់ (តំបន់ក្រហម) ត្រូវតែបន្តធ្វើការពីផ្ទះ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top