ព័ត៌មានអន្តរជាតិ

ថ្ងៃនេះសិង្ហបុរី មានករណី​ ឆ្លងជំងឺកូវីដ-១៩ ជិត ១២០០ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,១៧៨ ករណី ដែលធ្វើឱ្យចំនួនសរុប នៅក្នុងប្រទេស កើនឡើងដល់ ៧៩,៨៩៩ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាល់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា ក្នុងចំណោម ករណីថ្មីចំនួន ១,០៣៨ ករណី ស្ថិតនៅក្នុងសហគមន៍ មានអន្តេវាសិកដ្ឋាន ចំណាកស្រុកចំនួន ១៣៥ករណី និងករណីនាំចូលពីក្រៅ ប្រទេសចំនួន ៥ ករណី។

សរុបចំនួន ១,១០៩ ករណីនៃជំងឺកូវីដ -១៩ ត្រូវបានដាក់នៅតាមមន្ទីរពេទ្យ ។ ក្រសួងបានឲ្យដឹងថា មានករណីធ្ងន់ធ្ងរចំនួន ១៤៧ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ១៧ ករណីទៀតស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរនៅក្នុង ICU ។

នៅក្នុងនោះដែរ ៨២ ភាគរយ នៃប្រជាជនក្នុងតំបន់បាន បញ្ចប់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួង សុខាភិបាល ។

គួរបញ្ញាក់ថា ស្ត្រីជនជាតិសិង្ហបុរី អាយុ ៦២ ឆ្នាំម្នាក់ និងបុរសជនជាតិសិង្ហបុរីអាយុ ៨៣ ឆ្នាំម្នាក់បានស្លាប់ ដោយសារផលវិបាក ដោយសារការឆ្លងមេរោគកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

To Top