ព័ត៌មានអន្តរជាតិ

តួកគី ឃាត់ខ្លួនមនុស្សជាង​ ៤.០០០នាក់ ជាប់ពាក់ព័ន្ធនឹងការដាក់ពន្ធនាគារ នៅក្នុងផ្ទះមួយកន្លែង ចាប់តាំងពីឆ្នាំ២០១៦

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៤.០១៥ នាក់នៅក្នុងប្រតិបត្តិការ ទូទាំងប្រទេសដែលបានធ្វើឡើង នៅក្នុងផ្ទះមួយកន្លែង ចាប់តាំងពីឆ្នាំ២០១៦ ។

របាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះអង្គភាពប៉ូលិស បានធ្វើប្រតិបត្តិការចំនួន២៦៥ នៅក្នុងផ្ទះមួយកន្លែង ដែលប្រើប្រាស់ដោយសមាជិក នៃបណ្តាញដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៦ ។

យោងតាម Anadolu លោក Fethullah Gulen ប្រធានបណ្តាញបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបញ្ជាឱ្យសមាជិកលាក់ខ្លួន នៅក្នុងផ្ទះឃុំឃាំងទាំងនេះ ដោយមិនត្រូវបានលាតត្រដាង ។

លោក Mehmet Biricik ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ លើផ្ទះឃុំឃាំងមួយក៏ត្រូវបាន ឃុំខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ ក្នុងអំឡុងពេលនៃការវាយឆ្មក់ នាពេលថ្មីៗនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Biricik ត្រូវបានគេចោទប្រកាន់ផងដែរថា បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អ្នកដែលលាក់ខ្លួន នៅក្នុងផ្ទះឃុំឃាំងនោះ ។

រដ្ឋាភិបាលតួកគី បានស្តីបន្ទោសលោក Gulen និងបណ្តាញរបស់គាត់ចំពោះ ការធ្វើជាមេក្លោងក្នុងការ ធ្វើរដ្ឋប្រហារនៅខែកក្កដា ឆ្នាំ២០១៦ ដែលក្នុងនោះមនុស្ស ២៥០នាក់ត្រូវបានសម្លាប់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×