ព័ត៌មានអន្តរជាតិ

តួកគី បង្ហាញជំហគាំទ្រ រដ្ឋាភិបាលថ្មីអាហ្គានីស្ថាន ដឹកនាំដោយតាលីបង់

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ ដូចនេះក្នុងពេលដែល ដំណើរការនៃនយោបាយថ្មី លើកនេះអាហ្គានីស្ថានគឺ ត្រូវការចាំបាច់នូវជំនួយ និងការគាំទ្រពីសហគមន៍ អន្តរជាតិជាដាច់ខាត។

គួរឲ្យដឹងដែរថា ប្រទេសតួកគីនិងកាតាត្រូវបាន ទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អាមេរិកចំពោះ កិច្ចការងារក្នុងការដឹកជញ្ជូនភៀសខ្លួន ពលរដ្ឋអាហ្គានីស្ថានចេញពី ទីក្រុងកាប៊ុលដោយជោគជ័យ នាពេលកន្លងមកផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top