ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសចាក់វ៉ាក់សាំង ឲ្យកុមារចាប់ ពីខែតុលា

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កុមារជនជាតិឥណ្ឌា ដែលមានអាយុចាប់១២ឆ្នាំឡើង នឹងអាចមានសិទ្ធ ក្នុងការចាក់វ៉ាកសាំង ការពារកូវីដ បានហើយចាប់ពីខែតុលាខាង មុខនេះតទៅ។

ការប្រកាសនេះធ្វើឡើង ក្នុងពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុក របស់ឥណ្ឌា Cadila Heathcare នឹងធ្វើការដំណើរការវ៉ាក់សាំង របស់ខ្លួនជាលើកដំបូងផង ដែរចាប់ពីខែតុលានេះហើយវា ត្រូវបានគេស្គាល់ឈ្មោះថា ជាវ៉ាក់សាំង ZyCov-D ។

ZyCov-D ជាប្រភេទវ៉ាក់សាំង DNA ដំបូងបំផុតរបស់សកលលោក ហើយវាទើបតែទទួលបានសិទ្ធអនុញ្ញាតិ ក្នុងការប្រើប្រាស់ជាបន្ទាន់ពីសំណាក់ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា កាលពីសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា តាមផែនការរបស់ក្រុមហ៊ុន Cadila Healthcare វ៉ាក់សាំង របស់ខ្លួន ZyCov-D នេះនឹងត្រូវរៀបចំធ្វើយ៉ាង ក្នុងការផលិតឲ្យបានចំនួន រហូតទៅដល់១០លានដូស ក្នុងមួយខែ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top