ព័ត៌មានអន្តរជាតិ

ថ្ងៃនេះសិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ១៥០០ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១,៤៥៤ករណី ដែលធ្វើឱ្យចំនួនឆ្លង សរុបនៅក្នុងប្រទេស កើនឡើងដល់ ៨១,៣៥៦ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ករណីថ្មីចំនួន ១,២៧៧ ករណី ស្ថិតនៅក្នុងសហគមន៍ ១៧៦ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៤ ករណីត្រូវបាននាំចូល។

បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,០៨៣ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ បច្ចុប្បន្ននេះមានករណីធ្ងន់ធ្ងរចំនួន ១៤៥ ករណី ដែលត្រូវការការបន្ថែម អុកស៊ីសែន និង ១៩ ករណីនៅក្នុងស្ថានភាព ធ្ងន់ធ្ងរនៅក្នុង ICU ។

ចំនួន ៨២ ភាគរយ នៃប្រជាជនក្នុងតំបន់ បានបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយបានទទួលយ៉ាង ហោចណាស់មួយដូស នេះបើយោង តាមក្រសួងសុខាភិបាល។

ស្ត្រីជនជាតិសិង្ហបុរីអាយុ ៩០ ឆ្នាំម្នាក់និង បុរសជនជាតិសិង្ហបុរីអាយុ ៥០ ឆ្នាំម្នាក់បានស្លាប់ដោយសារផលវិបាក ដោយសារការឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃអង្គារ ហើយចំនួនអ្នកស្លាប់ សរុបបានកើនឡើងដល់ ៦០នាក់៕
ដោយ ឈូក បូរ៉ា

To Top
×