ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល ដាក់ខ្លួននៅដាច់ដោយឡែក ក្រោយបានប៉ះពាល់នឹងរដ្ឋមន្ត្រី ក្រសួងសុខាភិបាល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសប្រេស៊ីលលោក Jair Bolsonaro នឹងបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃទៀតក្រោយពេលដែលលោក បានទំនាក់ទំនងជាមួយ នឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Marcelo Queiroga ដែលទើបតែតេស្តឃើញមានវិជ្ជមានកូវីដ។

មន្ត្រីជាន់ខ្ពស់តំណាងឲ្យលោកប្រធានាធិបតី បានបញ្ជាក់ថាកាលពីថ្ងៃពុធម្សិលមិញថា សមាជិកទាំងអស់នៃប្រទេស ដែលបានចូលរួមជាមួយនឹងលោក Bolsonaro និងលោក Queiroga ដែលបានធ្វើដំណើរទៅចូលរួមក្នុង កិច្ចប្រជុំអង្គសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉កនឹងបន្តធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។

គួរឲ្យដឹងដែរថាលោក Bolsonaro នឹងមន្ត្រីផ្សេងទៀតនឹងត្រូវធ្វើការតេស្តរកកូវីដនៅចុងសប្តាហ៍នេះហើយប្រសិន បើពួកគេទទួលបានលទ្ធផលអវិជ្ជមាននោះ ពួកគេនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ប៉ុន្តែនឹងត្រូវបន្តស្ថិត នៅក្នុងការប្រើប្រាស់ ថ្នាំនិងឃ្លាំមើលរយៈពេល១៤ថ្ងៃទៀត។

ក្នុងពេលជាមួយគ្នានេះផង ដែរលោករដ្ឋមន្ត្រីក្រសួង សុខាភិបាលលោក Queiroga ឯណោះវិញគឺកំពុងធ្វើការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅឡើយនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top