ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក ស្វាគមន៍ការបន្តនាំចេញ ថ្នាំវ៉ាក់សាំងឥណ្ឌា

បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្តែងការស្វាគមន៍ ចំពោះសេចក្តីប្រកាសរបស់ទីក្រុងញូដេលី ដែលថា ក្នុពេលខាងមុខឆាប់ៗនេះ ខ្លួននឹងអាចបន្តនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩បាន។


លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសឥណ្ឌា ដែលថា ខ្លួននឹងអាចនាំបន្តការនាំចេញថ្នាំវ៉ាក់សំាង ក្នុងពេលខាងមុខឆាប់ៗនេះ វាជាដំណឹងដ៏ពិសេស និងជាការកោតសរសើរថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ន កំពុងចាក់ថ្នាំវ៉ាក់សាំងដល់មនុស្សប្រមាណ១០លាននាក់ ក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃនេះ”។


លោកស្រី កាម៉ាឡា ហារីស បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ហើយលោកស្រី បានចាត់ទុកប្រទេសឥណ្ឌាថា ជាដៃគូដ៏សំខាន់មួយ ចំពោះសហរដ្ឋអាមេរិក។


ទន្ទឹមគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហាញថា ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក គឺជាដៃគូពីធម្មជាតិ និងបន្ថែមថា ប្រទេសទាំងពីរ មានគុណតម្លៃ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយប្រហាក់ប្រហែលគ្នា ហើយការសម្របសម្រួលនិងសហប្រតិបត្តិការ ក៏កំពុងតែមានការកើនឡើង៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top