ព័ត៌មានអន្តរជាតិ

យូអិន៖ ជំនួយសម្រាប់អាហ្គានីស្ថាន កាន់តែច្រើនតែមនុស្ស កាន់តែច្រើន កំពុងអត់ឃ្លានដូចគ្នា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កញ្ចប់ជំនួយមនុស្សធម៍ទៅកាន់ ប្រទេសអាហ្គានីស្ថាន បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែជាក់ស្តែងចំនួនមនុស្ស ដែលអត់ឃ្លាននិងមិនមានអ្វី គ្រប់គ្រាន់ដើម្បីទទួលទាននោះ ក៏មានចំនួន នៅតែច្រើននៅឡើយដដែល។

ការបញ្ជាក់ដែលត្រូវបាន ធ្វើឡើងដោយអង្គការសហប្រជាជាតិ បានបន្តទៀតថាកញ្ចប់ថវិកា ព្រមទាំងកញ្ចប់សំភារៈ និងចំណីអាហារតាមផ្លូវអាកាស បានកើនឡើងជារៀងរាល់ថ្ងៃ និងនៅតាមគ្រប់ខេត្តរបស់ អាហ្គានីស្ថានរួមទាំងកាប៊ុលផង។

ទោះបីជាយ៉ាងណាក្តីតំណាង នៃអង្គការសហប្រជាជាតិលោក Stephane Dujarric បានអំពាវនាវសុំជំនួយ បន្ថែមប្រមាណជា ១,២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់កិច្ចការងារ ជំនួយមនុស្សធម៍នៅអាហ្គានីស្ថាន ដែលក្នុងនោះ ៦០៦លានដុល្លារ នឹងចំណាយរហូតទៅដល់ចុងឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះផងដែរកញ្ចប់ជំនួយ ជាស្រូវសាឡីប្រមាណជា ៨៥០០តោនមកហើយ ដោយអង្គការអាហារ និងកសិកម្មពិភពលោក FAO គឺបានប្រគល់និងជួយទៅដល់ ពលរដ្ឋអាហ្គានីស្ថាន ដែលលំបាកបំផុតប្រមាណជា ១៧០០០០នាក់ មកហើយគិតចាប់ពីខែកញ្ញា ទៅដល់ខែតុលាខាងមុខនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×