Covid-19

តួកគី រឹបអូសបាន ថ្នាំព្យាបាលកូវីដក្លែងក្លាយ រាប់ពាន់ប្រអប់

បរទេស៖ សារព័ត៌មានក្នុងស្រុក នៃប្រទេសតួកគីនៅថ្ងៃសុក្រ បានរាយការណ៍ថា ប៉ូលីសរបស់ប្រទេសតួកគី បានបើកប្រតិបត្តិការ ឈានទៅដល់ការរឹបអូស បាននូវថ្នាំពេទ្យក្លែងក្លាយ ព្រមទាំងថ្នាំពេទ្យដែល បានអះអាងថា អាចព្យាបាលកូវីដផងជាច្រើន ពាន់ប្រអប់ព្រមទាំងបានចាប់ខ្លួន ជនពាក់ព័ន្ធម្នាក់ផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ថ្នាំព្យាបាលកូវីដដែលក្លែងក្លាយ ជាច្រើនគឺបានចែកចាយចូល ទៅក្នុងទីផ្សាររបស់ប្រទេសតួកគី រួចទៅហើយទើបធ្វើឲ្យមានដំណឹង នេះបានលេចឬទៅដល់ប៉ូលីស របស់តួកគីក្នុងការបើក ប្រតិបត្តិការនៅក្នុងតំបន់ Maltepe និងឈានទៅដល់ការរឹបអូសតែម្តង។

ប៉ូលីសបានអះអាងថា ថ្នាំពេទ្យក្លែងក្លាយសរុប ដែលបានប្រមូលបានពីទីតាំងនេះ មានទៅដល់ ៩២១៣៩ប្រអប់ ដែលមានរួមទាំងថ្នាំសម្រាប់ ព្យាបាលកូវីដផងដែលមានតម្លៃ សរុបប្រមាណជា ៤,២លានលុយតួកគី Iiras ឬត្រូវជា៤៧៥ ១២៣ដុល្លារអាមេរិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top