Covid-19

គ្មានជម្រើស! ស្រីល័ង្កា ចាប់ផ្តើមចាក់វ៉ាក់សាំង​ ការពារជំងឺកូវីដ-១៩ ដល់កុមារដែលមាន ជំងឺប្រចំាកាយ និងពិការ

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ អាជ្ញាធរស្រីលង្កា បានចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុពី ១២ដល់១៩ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងពិការ ។

មេបញ្ជាការកងទ័ពស្រីលង្កា និងជាប្រធានមជ្ឈមណ្ឌល ប្រតិបត្តិការជាតិដើម្បីការពារជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ Shavendra Silva បានលើកឡើងថា ការចាក់វ៉ាក់សាំងត្រូវបានដាក់ឱ្យ ដំណើរការនៅឯមន្ទីរពេទ្យ Lady Ridgeway សម្រាប់កុមារនៅរដ្ឋធានីកូឡុំបូ នៅភាគកណ្តាល និង Kurunegala ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសស្រីលង្កា ។

លោក Silva បានលើកឡើងថា កុមារកំពុងត្រូវបានគេចាក់វ៉ាក់សាំង Pfizer ក្រោមការសង្កេតរបស់វេជ្ជបណ្ឌិត ។

មេបញ្ជាការកងទ័ពរូបនេះ បានឲ្យដឹងទៀតថា កម្មវិធីនេះនឹងត្រូវបានដាក់ឱ្យ ដំណើរការនៅគ្រប់ស្រុកទាំងអស់ នៅទូទាំងប្រទេស ។

យោងតាមស្ថិតិផ្លូវការ មានកុមារប្រមាណ ៥ម៉ឺននាក់ នៅក្នុងប្រទេសស្រីលង្កាដែលមាន ជំងឺពីកំណើតដែលនឹង ត្រូវចាក់វ៉ាក់សាំងប្រឆាំង វីរុសកូវីដ-១៩ នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ស្ថិតនៅចំកណ្តាលនៃកម្មវិធី ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅទូទាំងប្រទេសដោយ អ្នកដែលមានអាយុលើសពី ២០ឆ្នាំត្រូវបានចាក់វ៉ាក់សាំង ។

វ៉ាក់សាំងឈានមុខគេដែល ត្រូវបានគ្រប់គ្រងនៅក្នុង ប្រទេសនេះរួមមាន AstraZeneca, Pfizer, Moderna និងSputnik V ។

ប្រទេសនេះ ចាប់តាំងពីខែមីនាឆ្នាំមុន បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១០.០៥០នាក់ និងមានអ្នកស្លាប់ចំនួន ១២.៤៤៨ នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top