ព័ត៌មានអន្តរជាតិ

ថៃ កំពុងបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញ ខណៈមេរោគក្លាយពូជ Delta កំពុងរាលដាលខ្លាំង

បាងកក៖ ប្រទេសថៃ បានចាប់ផ្តើមគ្រប់គ្រង ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដល់មនុស្សដែលបាន ចាក់វ៉ាក់សាំងពេញលេញ ដែលជាដូសទី៣ ឬហៅថាដូសជំរុញ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងសុខាភិបាល។

អាជ្ញាធរបានចាប់ផ្តើម ផ្តល់ថ្នាំបង្ការលើកទី ៣ ដល់ប្រជាជនប្រហែល ១៥០,០០០ នាក់។ យោងតាមតួលេខ ផ្លូវការមនុស្ស ប្រហែល ៣ លាននាក់ មានសិទ្ធិទទួលថ្នាំបង្ការដូសជំរុញនេះ។

ប្រទេសថៃ បានតស៊ូ ដើម្បីទប់ទល់នឹងការផ្ទុះឡើង នៃមេរោគឆ្លង ដ៏អាក្រក់បំផុត របស់ខ្លួនរហូតមកដល់ ពេលនេះ ដោយសារការប្រែប្រួល យ៉ាងខ្លាំង នៃទម្រង់ឆ្លងថ្មី បានរាលដាលពាសពេញប្រទេស ហើយប្រព័ន្ធថែទាំសុខភាព ស្ថិតនៅក្រោម សម្ពាធធ្ងន់ធ្ងរ។

ចាប់តាំងពីចុង ខែកក្កដា មក រដ្ឋាភិបាលថៃ បានចាប់ផ្តើមផ្តល់ថ្នាំបង្ការ រោគដល់បុគ្គលិកពេទ្យមួយចំនួន និងចាក់ថ្នាំបង្ការដល់ប្រជាជន ដែលមានវ៉ាក់សាំងចម្រុះ ដើម្បីបង្កើនប្រសិទ្ធភាព ការពារនឹងមេរោគឆ្លងនេះ។

យោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍កូវីដ -១៩ ប្រទេសថៃបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១២,៦៩៧ករណីបន្ថែមទៀត និងមានអ្នកស្លាប់ចំនួន ១៣២ នាក់កាលពីថ្ងៃសុក្រ។

រហូតមកដល់បច្ចុប្បន្ននេះប្រហែល ២៣ ភាគរយនៃប្រជាជនជិត ៧០ លាននាក់របស់ប្រទេសថៃបានទទួលថ្នាំបង្ការដោយប្រើពីរដូស និង ៤១ ភាគរយដោយចាក់វ៉ាក់សាំងបានមួយដូស៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top