ព័ត៌មានអន្តរជាតិ

មេដឹកនាំ Quad បង្ហាញពីតម្រូវការ សម្រាប់ស្ថិរភាព នៅឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និង មេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន បានគូសបញ្ជាក់ពីតួនាទីក្រុមនេះ ក្នុងការការពារសន្តិសុខ ស្ថិរភាពឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

កិច្ចប្រជុំកំពូលដោយ ផ្ទាល់លើកដំបូងរបស់ Quad បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់លោក បៃដិន ដើម្បីពង្រឹងភាពជាអ្នកដឹក នាំអាមេរិក នៅអាស៊ី នៅពេលប្រឈមមុខ នឹងប្រទេសចិន ដែលកំពុងកើនឡើង ។

កិច្ចប្រជុំនៅបន្ទប់បូព៌ានៃសេតវិមានមេដឹកនាំទាំង ៤ បានពិភាក្សាអំពីការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ការប្រែប្រួលអាកាសធាតុ និងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧបករណ៍អេឡិចត្រូនិក សំខាន់ដែលប្រើក្នុង បច្ចេកវិទ្យាកុំព្យូទ័រ ប៉ុន្ដែមិនមានការលើកឡើងពីប្រទេសចិន ដែលជាគូប្រជែងធំ របស់អាមេរិកនោះទេ ។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានលើកឡើងថា“ យើងប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ជឿលើសណ្តាប់ធ្នាប់ ពិភពលោក ដែលគាំទ្រសេរីភាព ហើយយើងជឿជាក់លើឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហពី ព្រោះយើងដឹងថា នោះគឺជាអ្វីដែលផ្តល់ នូវតំបន់រឹងមាំស្ថិរភាព និងវិបុលភាព”។

នៅក្នុងឃ្លាថា“ សេរី និងបើកចំហ” បានក្លាយជាកូដ សម្រាប់បង្ហាញពីការព្រួយ បារម្ភ របស់មហាអំណាច ក្នុងតំបន់ អំពីការកើនឡើងនៃវត្តមាន សេដ្ឋកិច្ចការទូត និងយោធារបស់ចិន រួមទាំងការគំរាមកំហែង ដល់ផ្លូវសមុទ្រអន្តរជាតិសំខាន់ៗ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានលើកឡើងផងដែរថា“ ព្រឹត្តិការណ៍នេះបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជាតិទាំងបួនរបស់យើង និងការប្តេជ្ញាចិត្តឥតងាករេ ចំពោះចក្ខុវិស័យរួមនៃឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ”៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top