ព័ត៌មានអន្តរជាតិ

ភេរវករតិចបំផុត ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ថា សេចក្តីប្រកាសព័ត៌មានមួយចេញ ដោយយោធា បានដាក់ថា ភេរវករចំនួន៦នាក់ រួមទាំងមេបញ្ជាការ២នាក់ ត្រូវបានសម្លាប់នៅពេល ដែលយោធាប៉ាគីស្ថាន បានធ្វើប្រតិបត្តិការ មួយនៅខេត្ត Balochistan ភាគនិរតីនៃប្រទេស ។

ប្រព័ន្ធផ្សព្វផ្សាយយោធា បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា កម្លាំងសន្តិសុខបាន បើកប្រតិបត្តិការដោយធ្វើសកម្មភាព ស៊ើបការណ៍សម្ងាត់ទាក់ទង នឹងវត្តមានរបស់ភេរវករ នៅក្នុងតំបន់នេះ ។

ក្នុងអំឡុងពេលប្រតិបត្តិការនោះដែរ កងទ័ពបានឡោម ព័ទ្ធកន្លែងលាក់ខ្លួន របស់ពួកសកម្មប្រយុទ្ធ ដែលបានធ្វើការបាញ់តបត ដើម្បីរត់ចេញពីកន្លែង លាក់ខ្លួន ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្នុងអំឡុងពេល នៃការផ្ទុះអាវុធយ៉ាងខ្លាំង ភេរវករចំនួន៦នាក់ រួមទាំងមេបញ្ជាការ ២នាក់ត្រូវបានសម្លាប់ ហើយអាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរកឃើញ ចេញពីតំបន់នោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top