ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់ តាលីបង់ថា ការប្រហារជីវិត នឹងត្រូវអនុវត្តឡើងវិញ នៅអាហ្វហ្គានីស្ថាន

បរទេស៖ អតីតប្រធានប៉ូលីសផ្នែកសាសនា ដ៏ល្បីល្បាញរបស់តាលីបង់បាននិយាយថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិត និងការកាត់សរីរាង្គណាមួយរបស់មនុស្ស គឺនឹងបន្តកើតមាននៅអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mullah Nooruddin Turabi ដែលបច្ចុប្បន្នទទួលបន្ទុកពន្ធនាគារបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ការកាត់សរីរាង្គគឺចាំបាច់សម្រាប់សន្តិសុខ។

លោកបាននិយាយថា ទណ្ឌកម្មទាំងនេះអាចនឹងមិនត្រូវបានបង្ហាញជាសាធារណៈឡើយ ព្រោះពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ កាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ។ ប៉ុន្តែលោកបានច្រានចោល នូវកំហឹងចំពោះការប្រហារជីវិតជាសាធារណៈកន្លងមករបស់ពួកគេ ដោយថា គ្មាននរណាម្នាក់នឹងប្រាប់យើងថាច្បាប់របស់យើងគួរជាអ្វីនោះទេ” ។

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីការឡើងកាន់អំណាច នៅអាហ្វហ្កានីស្ថានកាលពីថ្ងៃទី ១៥ ខែសីហាក្រុមតាលីបង់បានសន្យាថា នឹងមានទម្រង់នៃការគ្រប់គ្រងស្រាលជាង ការកាន់កាប់មុនរបស់ពួកគេ។ ប៉ុន្តែមានរបាយការណ៍ជាច្រើន រួចមកហើយអំពីការរំលោភសិទ្ធិមនុស្សដែលបានអនុវត្តនៅទូទាំងប្រទេសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top