ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីគុយបា និយាយថា អាមេរិក កំពុងបង្កើត និកាយថ្មីមួយ

បរទេស ៖ ប្រធានាធិបតី នៃប្រទេសគុយបា លោក Miguel Diaz Canel កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាស សាជាថ្មីថ្កោលទោស ទៅលើសហរដ្ឋអាមេរិក និងគោលនយោបាយ របស់គេផង ដោយអះអាងថា វាគឺជានិកាយអន្តរជាតិថ្មី មួយ ដែលមានភាពគ្រោះថ្នាក់ខ្លាំង។

លោក Diaz Canel បានពន្យល់បន្ថែមថា តាមរយៈសកម្មភាព ដាក់សំពាធនិងរំលោភបំពានធ្ងន់ធ្ងរ ដោយអាមេរិក ទៅលើបណ្តា ប្រទេសដទៃទាំងឡាយ ដែលគេពណ៍ថា ជាសត្រូវនោះហើយថែមទាំង បានដាក់សំពាធ ដល់បណ្តាប្រទេសដទៃ ក្នុងការជួយដល់សកម្មភាព ទាំងនោះជាមួយគ្នា ផងដែរ។

លោកបានបន្ថែមថា អាមេរិកលើសពីនេះ ក៏បានបង្ខំឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនក្នុងបង្កើតជាកម្លាំងរួមគ្នា ក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់នានា
ព្រមទាំងព្យាយាម បំបែកកិច្ចព្រមព្រៀង ពាណិជ្ជកម្មផង និងអនុម័តវិធានការតុលាការ មិនយុត្តិធម៌ប្រឆាំង នឹងពលរដ្ឋមកពីប្រទេស ដែលមិន
ព្រមសហការជាមួយ នឹងរដ្ឋាភិបាលខ្លួនជាដើមផង ។

មេដឹកនាំគុយបារូបនេះ ក៏បានពណ៍នាទៀតថា អាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ភាពមិនអត់ឱនខាងមនោគមវិជ្ជា និងវប្បធម៌ ហើយបូកបន្ថែមជាមួយ នឹងឥទ្ធិពលប្រកាន់ពូជសាសន៍ និងគោលបំណងមហិច្ឆតា បំផ្លាសញជាតិសាសន៍៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top